(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានរបៀបវារៈចំនួន៤។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីខាងមុខនេះ នឹងមានរបៀបវារៈដូចខាងក្រោម៖
១៖ សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០។
២៖ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាលអានុភាព ៧០ មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និង គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។
៣៖ គម្រោងវិនិយោគស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០ មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០ មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
៤៖ បញ្ហាផ្សេងៗ៕