(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្តេចពេញចិត្តផ្លូវថ្មើរជើងថ្មី នៅច្រាំងប្របតាមមាត់ទន្លេ ដែលទើបបានកសាងរួច ដោយសាលារាជធានីភ្នំពេញ មានប្រវែងសរុប ៩៥០ម៉ែត្រ ដោយមានទទឹងចាប់ពី៦ម៉ែត្រ ទៅ១៥ម៉ែត្រ តភ្ជាប់ពីបញ្ជរព័ត៌មានទេសចរណ៍ (Tourist Information Center) មុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ផ្លូវថ្មើរជើងថ្មីនេះ ជួយសម្រួលដល់ការកកស្ទះចរាចរណ៌ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ បានមួយចំនួនធំ និងបានផ្តល់ជា អត្ថប្រយោជន៌សម្រាប់បងប្អូន ប្រជាពលរដ្ឋរស់នៅក្នងរាជធានី និងទេសចរណ៌ជាតិនិងអន្តរជាតិ មកដើរលំហែរកាយហាត់ប្រាណ ស្រូបយកខ្យល់អាកាស បរិសុទ្ឋពីមាត់ទន្លេ ដើម្បីសុខភាព និងគយគន់ទិដ្ឋភាពដ៏ស្រស់ត្រកាល នៃចំណុចប្រសព្វទន្លេចតុមុខ ព្រះបរមរាជវំាង ហើយឆ្ពោះទៅមជ្ឈមណ្ឌល កោះពេជ្រទៀតផង។
យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា «រាជធានីភ្នំពេញកាន់តែរីកចម្រើនទៅមុខ ផ្លូវថ្មើរជើងថ្មីដែលទើបបានកសាងរួច នៅមាត់ទន្លេគឺ បានជួយសម្រួលដល់ការកកស្ទះចរាចរណ៌ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ បានមួយចំនួនធំ ជាពិសេសនៅក្នុងពិធីបុណ្យជាតិធំៗ ដែលប្រជាពលរដ្ឋធ្វើដំណើរមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង។
ផ្លូវថ្មើរជើង និងច្រាំងប្របតាមមាត់ទន្លេនេះ មានប្រវែងសរុប ៩៥០ម៉ែត្រ ដោយមានទទឹងចាប់ពី៦ម៉ែត្រទៅ១៥ម៉ែត្រ តភ្ជាប់ពីបញ្ជព័ត៌មានទេសចរណ៍ (Tourist Information Center) មុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ។ ផ្លូវថ្មើរជើងនេះ មិនត្រឹមតែជួយសម្រួលការកកស្ទះចរាចរណ៌ប៉ុណ្ណោះទេ គឺជាបានផ្តល់ជាអត្ថប្រយោជន៌ដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នងរាជធានី និងទេសចរណ៌ជាតិនិងអន្តរជាតិមកដើរលំហែរកាយហាត់ ប្រាណស្រូបយកខ្យល់អាកាសបរិសុទ្ឋពីមាត់ទន្លេ ដើម្បីសុខភាពនិងគយគន់ទិដ្ឋភាព ដ៏ស្រស់ត្រកាល នៃចំណុចប្រសព្វទន្លេចតុមុខ ព្រះបរមរាជវំាង ហើយឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រទៀតផង។ នេះគឺជាសមិទ្ធផលដ្មីមួយទៀត ដែលបានកើតចេញ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលចប្ចុប្បន្ននេះ»៕