Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង​ទប់ចិត្ត​មិនបាន បាញ់​មីស៊ីល​បន្ធូរកំហឹង​ រឿង​កូរ៉េ​ខាងត្បូង​ចុះកិច្ចព្រមព្រៀង​បំពាក់​ប្រព័ន្ធ THAAD ជាមួយ​អាមេរិក​

09-07-2016 10:31

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលសាកល្បង ដែលទំនងជាប្រភេទសម្រាប់ប្រើ បាញ់ចេញពីនាវាមុជទឹក (SLBM) នៅឆ្នេរសមុទ្រភាគខាងកើត របស់ខ្លួននៅព្រឹក ថ្ងៃសៅរ៍នេះតែម្តង បន្ទាប់ពី មានការចុះកិច្ចព្រមព្រៀងបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD រវាងកូរ៉េខាងត្បូងនិង អាមេរិកបានមួយថ្ងៃ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។

យោធាកូរ៉េខាងត្បូង បានអះអាងថាគ្រាប់មីស៊ីលនោះ ត្រូវបានបាញ់ចេញពីទីក្រុងកំពង់ផែ Sinpo នៃខេត្ត South Hamyong ភាគអាគ្នេយ៍ប្រទេស។

គួរបញ្ជាក់ថា ប្រទេសចិននិងរុស្ស៊ី បានឆ្លើយតប នឹងទង្វើអាមេរិក-កូរ៉េខាងត្បូង ដោយការព្រមាននិង រិះគន់តាមរយៈពាក្យសម្តីប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងជើង ពេលនេះបានបង្ហាញសកម្មភាពពិតៗ គឺការបាញ់មីស៊ីលដ៏មានឥទ្ធិពល ដែលមើលទៅដូចជាការបន្ធូរកំហឹង និងព្រមាន៕