(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅអនុវត្តបន្ត ខែមេសា ឆ្នាំ២០២៣ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។ ក្នុងនោះ មានចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦។
ក្នុងកិច្ចប្រជុំមានរបៀបវរ និងទិសដៅការងារមួយចំនួនដូចជា ស្តាប់របាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំខែមីនា និងត្រៀមផែនការការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាស ព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាជនពិការលើកទី១២ ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំដល់កម្លាំងរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រៀមដើម្បីចូលរួមការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសអង្គរសង្រ្គាន្ត នៅខេត្តសៀមរាប និងត្រៀមកម្លាំងការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាជនពិការលើកទី១២ ឆ្នាំ២០២៣។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានក្រើនរំលឹកឲ្យពង្រឹងវេនប្រចាំបញ្ជ របស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនផងដែរ៕