(ភ្នំពេញ)៖ លោកបណ្ឌិត សាម អ៉ីន ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ខណៈ លោក សែម ហាក់ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងនេះផងដែរ។
ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សូមបញ្ជាក់ថា លោកបណ្ឌិត សាម អ៉ីន បានប្រកាសលាលែងពីតំណែង ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) និងសមាជិកភាពបក្សនេះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។
មូលហេតុនៃការលាលែងនេះ ត្រូវបានលោក សាម អ៉ីន បញ្ជាក់ថា ដើម្បីមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យបរិស្ថាន៕