Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅម៉ោង១១យប់នេះ រដ្ឋាករទឹកនឹង​ធ្វើការជួសជុល ប្រព័ន្ធបំពង់នាំទឹកស្អាត នៅខាងត្បូងស្តាត​អូឡាំពិក អាចនឹងធ្វើ​ឲ្យសំពាធ​ទឹកចុះខ្សាយ និង​មានល្អក់កករ

08-07-2016 21:31

(ភ្នំពេញ)៖ រដ្ឋាករទឹកក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោង១១៖០០នាទីយប់ថ្ងៃទី០៨ ខែកក្កដានេះ ខ្លួនធ្វើការចុះស្រាវជ្រាវរកបំពង់នាំទឹកស្អាត ដែលធ្លាប់លេ​ចធ្លាយ ដោយសារការខួង​ដាក់ខ្សែភ្លើង​ប៉ះ នាពេលកន្លងមក នៅលើផ្លូវ២៧៤ ខាងត្បូងស្តាតអូឡាំពិក ជាប់ស្ថានីយប្រេងឥន្ធនៈតូតាល់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។  

រដ្ឋាករទឹកបានឲ្យដឹងទៀតថា ដើម្បីធ្វើការកាត់បិទបំពង់នាំទឹកស្អាតនោះ ឲ្យមានភាពល្អប្រសើរឡើង ចៀសវាងការលេចធ្លាយនៅថ្ងៃមុខទៀតនោះ ក្រុមការងាររដ្ឋាករទឹក នឹងចុះអនុវត្តការងារនេះ ដោយត្រូវ​ចំណាយពេលប្រហែល​ជាង៣ម៉ោង ហើយករណីនេះអាចបណ្តាលឲ្យ​មានភាពល្អក់កករ និងសំពាធទឹកខ្សោយ​ផងដែរ ដូច្នេះសូមបងប្អូន មេត្តាយោគយល់​អធ្យាស្រ័យដោយ​ក្តីអនុគ្រោះ៕