(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ ខែកក្កដានេះថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំឡើងកៅអីអង្គុយឈើចំនួន៦៤កៅអី នៅតាមសួនច្បារចំនួន៣។

សួនច្បារដែលត្រូវដំឡើងកៅអីបន្ថែមនោះរួមមាន៖

១-សួនច្បារវត្តភ្នំ ចំនួន ៣៤កៅអី

២-សួនច្បារមុខវត្តលង្ការ ចំនួន ១០កៅអី

៣-សួនច្បារសម្តេច ហ៊ុន សែន ចំនួន ២០កៅអី។

ជាមួយគ្នានេះ កៅអីឈើចាស់ចំនួន១៤កៅអី នៅរមណីយដ្ឋានវត្តភ្នំ ក៏ត្រូវបានដឹកយកមកជួសជុលផងដែរ។

សូមបងប្អូនចូលរួមថែរក្សាបរិស្ថានតាមទីសាធារណ: ចៀសវាងកៅអីត្រង់ណា សំរាមត្រង់នោះ៕