(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយវគ្គទី១២ របស់អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី១២ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ជាមួយនឹងការបង្ហោះវីដេអូបែកធ្លាយតាមបណ្តាញសង្គម ហ្វេសប៊ុក Khmer Leak បានសរសេរថា៖ «ថ្មីទៀតហើយ! លី សុធារ៉ាយុត្តិ អគ្គលេខាបក្សភ្លើងទៀន អស់ពីសុំឱ្យស្រីស្នេហ៍ផ្សេងៗថតកំប៉ុមពីត រួចផ្ញើរូបទាំងនោះឱ្យមើលតាមទូរស័ព្ទ ឥលូវហ៊ានសុំឱ្យស្រីស្នេហ៍កោររោមកំប៉ុមពីតមុនទៅស្រួលជាមួយគ្នាទៀត។ កោតចេះតែលោកអគ្គបក្សភ្លើងទៀនហ៊ានហាមាត់និយាយពាក្យស្មោកគ្រោកទៅរួច! ធ្វើដល់អគ្គលេខាបក្ស មានតួរនាទីជាអ្នកនយោបាយ តែសម្តីខ្ជាក់មកគួរឱ្យខ្ពើមរអើមតែម្តង។ ឱ្យតែមានធនធានមនុស្ស និងអ្នកដឹកនាំរបៀបនេះ បក្សភ្លើងទៀនច្បាស់ជាមុជមិនជ្រៅទៅមិនឆ្ងាយទេ!»