(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាយប់ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីបន្តដឹកទឹកស្អាតមកចែកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងបុរីឈូកវ៉ា១ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនោះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខណ្ឌព្រែកព្នៅ ដោយបានដឹកទឹកស្អាតទាំងយប់ យកមកចែកជូនដល់ពួកគាត់បានប្រើប្រាស់បានទាន់ពេលវេលា។
លោកអភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ថា បើបងប្អូនមានបញ្ហាផ្សេងៗ ក្នុងខណ្ឌព្រែកព្នៅ អាចទំនាក់ទំនងមកលោកផ្ទាល់បានតាមរយៈលេខទូរស័ព្ទ៖ 012657272៕