(ភ្នំពេញ)៖ បន្ថែមពីលើពាក្យសំដីក្នុងលិខិតដែលទណ្ឌិត សម រង្ស៊ី បានសរសេរសុំទោសនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ ដែលខ្លួនបាន និយាយថា «ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តិមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្ត្រី នៅពីក្រោយការគប់គ្រាប់បែក លើហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្តេចនាយករដ្ឋមន្ត្រីថា ប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់ខុសមួយចំនួនទៀត មកលើសម្តេចនាយករដ្ឋមន្ត្រី។ល។ និងល។ ហើយ សម រង្ស៊ី បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយចៀសវាងមិនឱ្យបញ្ហាបែបនេះកើតមានឡើងទៀត។

លោក ងួន ងីម ដែលជាមនុស្សជំនិត និងជាអតីតអង្គរក្សការពារសម រង្ស៉ី បាន បញ្ជាក់ថា «សម រង្ស៊ី ជាអ្នកប្រឌិតនិងក៏អាចជាអ្នករៀបចំផែនការ បោកគ្រាប់បែកនៅខាងមុខ រដ្ឋសភាដែរ ហើយ សម រង្ស៉ី ហាក់បីដូចគាត់ដឹងមុន ព្រោះមិនមែនជាការគប់សំដៅទៅរក សម រង្ស៉ី នោះទេ ហើយសម រង្ស៉ី បានរត់គេចពីកន្លែងកើតហេតុ ក៏ប៉ុន្តែត្រូវបានអង្គរក្សប្រាប់វិញថា កុំរត់ទៅណា ត្រូវនៅជាមួយអ្នករងគ្រោះដើម្បីឲ្យអ្នកគាំទ្រមានជំនឿ។ ភ្លាមៗគាត់រត់ទៅសម្តែងធ្វើ ជាឱបអ្នករងរបួស ធ្វើឲ្យខោអាវរបស់គាត់ប្រឡាក់ឈាម ដើម្បីឲ្យគេមើលឃើញថា គាត់ត្រូវរងបួស និងមិនរត់ចោលអ្នកគាំទ្រ ប៉ុន្តែតាមការពិតលោក សម រង្ស៉ី គ្មានត្រូវរបួសណាមួយនោះទេ។

សូមស្តាប់ខ្លឹមសារសំខាន់ៗ របស់លោក ងួន ងីម អតីតអង្គរក្សការពារទណ្ឌិត សម រង្ស៉ី ចេញមុខទម្លាយការពិតរឿងបោកគ្រាប់បែកនៅខាងមុខរដ្ឋសភាដូចតទៅ៖