(ភ្នំពេញ)៖ បណ្ណាគារភក្តីឡដ៍ ប្រកាសចេញសេចក្តីជូនដំណឹងអំពីការលួចថតចម្លងកម្មសិទ្ធិផ្តាច់មុខរបស់អ្នកនិពន្ធ និងស្នើឲ្យបញ្ឈប់ជាបន្ទាន់ចំពោះបណ្ណាគារ ហាងលក់សៀវភៅ តូបលក់សៀវភៅ និងកន្លែងថតថម្លងមួយចំនួន ដែលកំពុងផលិត និងចែកចាយលក់។
នៅក្នុងសេចក្តីជូនដំណឹងរបស់បណ្ណាគារភក្តីឡដ៍ បានឲ្យដឹងថា «តាមរយៈការសង្កេតរបស់បុគ្គលិករបស់បណ្ណាគារនៅតាមបណ្តា បណ្ណាគារ ហាងលក់សៀវភៅ តូបលក់សៀវភៅ និងកន្លែងថតចម្លងមួយចំនួន កំពុងផលិត លក់ និងចែកចាយគ្រប់រូបភាព នូវសៀវភៅដែលអ្នកនិពន្ធបានផ្តល់សិទ្ធិផ្តាច់មុខដល់បណ្ណាគារយើងខ្ញុំ»។
សៀវភៅដែលកំពុងត្រូវលួចចម្លងផ្ទុយនឹងច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធនោះរួមមានដូចក្នុងសេចក្តីជូនដំណឹង៖