(អាល្លឺម៉ង់)៖ ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប ដោយក្នុងស្មារតីស្រលាញ់ និងគោរពប្រតិបត្តិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ចូលថ្វាយបង្គំព្រះសង្ឈ និងសំណេះសំណាល​ជាមួយពុទ្ធបរិស័ទ​ក្នុងវត្ត​ព្រះ​ពុទ្ធសាសនា​ខ្មែរ នៅទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។

ក្នុងឱកាសនោះដែរ ក្រុមការងារយុវជន ក៏បានប្រគេនបច្ច័យមួយចំនួន ដើម្បីកសាងនិង អភិវឌ្ឍន៏ទីវត្តអារ៉ាម។ បន្ថែមពីនេះ ក្រុមការងារ បានប្រគេនស្គរ ឆៃយ៉ាំ១កំប្លេ សម្រាប់ការប្រារព្វ ពិធីបុណ្យ​ផ្សេងៗ​តាមទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរផងដែរ៕