(ភ្នំពេញ)៖ លោកបណ្ឌិត រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ នៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ បានលើកឡើងថា ការប្រមាថអង្គព្រះមហាក្សត្រ ធ្វើឲ្យប៉ះពាល់ ៣ចំណុចធំៗ។

លោកបញ្ជាក់ថា ៣ចំណុចធំៗ ដែលកើតឡើងដោយសារប្រមាថអង្គព្រះមហាក្សត្រ រួមមាន៖

* ១៖ អ្នកនយោបាយដែលរិះគន់អង្គព្រះមហាក្សត្រ ប៉ះពាល់ប្រវត្តិសាស្ត្រ ព្រោះប្រវត្តិសាស្ត្រកម្ពុជា គឺព្រះមហាក្សត្រផ្សារភ្ជាប់ជាមួយទឹកដី។

* ២៖ អ្នកនយោបាយដែលរិះគន់អង្គព្រះមហាក្សត្រ ប៉ះពាល់ដល់ច្បាប់ ខណៈបាវចនាគឺ ជាតិ សាសនា ព្រះមហាក្សត្រ។

* ៣៖ អ្នកនយោបាយដែលរិះគន់អង្គព្រះមហាក្សត្រ ប៉ះពាល់ដល់ខ្លួនឯងដែរ ព្រោះកម្ពុជាប្រកាន់យករបបរាជានិយម ហើយបើរិះគន់ទៅលើរបបរាជានិយម តើធ្វើនយោបាយដើម្បីអ្វី៕