(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុនេះ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហើបអំពីបទល្មើស និងការផ្តន្ទាទោសសរុបរបស់ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ដែលនីរទេសខ្លួនទៅក្រៅប្រទេស ដោយលោកហៅទណ្ឌិតរូបនេះថា ជាជនដែលញៀនក្នុងការប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសប្រមាថអង្គព្រះមហាក្សត្រ ហើយពុំរៀងចាលឡើយ។

លោកបណ្ឌិត បានបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាមាន១០សំណុំរឿងទាក់ទងនឹងការប្រមាថអង្គព្រះមហាក្សត្រ ក្នុងនោះមាន៣សំណុំរឿងព្រឹត្តិឡើងដោយទណ្ឌិត សម រង្ស៉ី ខណៈដែលទណ្ឌិតនេះ ជាបុគ្គលដែលប្រព្រឹត្តបទល្មើសច្រើនជាងគេ រហូតដល់១៧-១៨ សំណុំរឿង ក្នុងនោះសំណុំរឿងដែលជំនុំជម្រះរួច សរុបការផ្តន្ទាទោសជាង៦០ឆ្នាំផងដែរ៕

សូមទស្សនាការបញ្ជាក់របស់ លោកបណ្ឌិត គឹម សន្តិភាព ដូចតទៅ៖