(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយវគ្គទី១១ របស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ។ នៅក្នុងសំឡេងនេះ លោក លី សុធារ៉ាយុទ្ធ បានទូរស័ព្ទទៅប្រពន្ធរបស់គេ ស្នើរួមមេត្រី៉ប៉ុន្តែខកចិត្តទៅវិញ។

នេះជាវីដេអូទី១១ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ជាមួយនឹងការបង្ហោះវីដេអូបែកធ្លាយតាមបណ្តាញសង្គម ហ្វេសប៊ុក Mo Ana បានសរសេរថា៖ «និយាយពីថា លោក លី សុធារ៉ាយុទ្ធ ពិតជាពូកែឆ្លៀតមែន! មុនចូលទៅស៊ីញ៉េឯកសារនៅស្នាក់ការបក្ស ឆ្លៀតទូរស័ព្ទមកប្រពន្ធគេសុំចាក់វ៉ាក់សាំងម្ជុលធំទៀត តែចៃដន្យអីចំថ្ងៃនាងទើបចាក់វ៉ាក់សាំងហើយ ធ្វើឱ្យលោក លី សុធារ៉ាយុទ្ធ ខកចិត្តព្រោះពេទ្យប្រាប់ថាឱ្យតមស្រួល។ គិតទៅលោក រ៉ាយុទ្ធ ពិតជាមិនធម្មតាទេ «មួយខេត្តប្រពន្ធចុងមួយ មួយឃុំ mmស្រីស្នេហ៍ម្នាក់» ៕

ខាងក្រោមនេះជាវីដេអូទី១១ ដែលបែកធ្លាយតាមបណ្ដាញសង្គម៖