(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមកម្មវិធីកៀរគរថវិកាបោះពុម្ពគុម្ពីរគួរអានរបស់មូលនិធិ RESTU ព្រមទាំងពិសារអាហារស្រាយបួស រៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងតំបន់ ជាមួយមន្ត្រី និងសាសនិកឥស្លាម ជាង២០០០នាក់ ក្រោមអធិបតីភាពលោក Dato Seri Zahid Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ និងតំបន់នៅរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។
មូលនិធិ RESTU ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលឈានមុខគេក្នុងការថតចម្លង និងបោះពុម្ពផ្សាយ គម្ពីរគួរអានធំជាងគេទីពីរ នៅលើពិភពលោក បន្ទាប់ពីមជ្ឈមណ្ឌលបោះពុម្ព King Fahd ប្រទេសអារ៉ាប៊ីសាអូឌីត។
រយ:ពេលជាងពីរទសវត្សរ៍ មូលនិធិនេះបាននឹងកំពុងធ្វើឲ្យប្រទេសម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសាបព្រួស និងផ្សព្វផ្សាយគម្ពីរគួរអាន ស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រផ្សេងៗ សិល្បៈឥស្លាមសម្បូរបែប ឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីបំពេញតម្រូវការក្នុងការប្រណិប័តន៍សាសនារបស់ខ្លួន សម្រាប់ប្រជាជនមុស្លិមទូទៅ។
គួរបញ្ជាក់ថា កន្លងមកមូលនិធិ RESTU បានធ្វេីកិច្ចសហប្រតិបត្តិការ ក្នុងការបោះពុម្ពគម្ពីរគួរអាន ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងបានបោះពុម្ពគម្ពីរគួរអានបកប្រែជាខេមរៈភាសា ចំនួនជិត៥៧,០០០ក្បាល និងគម្ពីរគួរអានធម្មតា ចំនួនជាង ៣៥,០០០ ក្បាល ដើម្បីចែកជូនសាសនិកឥស្លាមកម្ពុជាដោយឥតគិតថ្លៃ សរុបជាទឹកប្រាក់ប្រមាណ១.៧ លានដុល្លារ៕
http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-50-1.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-50-2.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-50-3.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-4.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-5.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-6.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-7.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-8.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-9.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-10.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-11.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-12.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-13.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-14.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-15.JPG http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-16.JPG