(ភ្នំពេញ)៖ កម្ពុជាបានចាប់ខ្លួន បុគ្គលមួយចំនួនដែលប្រមាថអង្គព្រះមហាក្សត្រជាបន្តបន្ទាប់ ក្រោមបទល្មើស ប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ការចាប់ខ្លួនជនប្រមាថព្រះមហាក្សត្រ គឺអនុវត្តតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុអ្វីក៏ប្រទេសកម្ពុជាមានច្បាប់ដាក់ទោសទៅលើការប្រមាថព្រះមហាក្សត្រ? តើការប្រមាថចំពោះអង្គព្រះមហាក្សត្រប៉ះពាល់យ៉ាងណាខ្លះសម្រាប់ប្រទេសជាតិ?

សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk ក្រោមប្រធានបទ៖ «ហេតុអ្វីបានជាកម្ពុជាត្រូវចាត់វិធានការតឹងរ៉ឹងលើការប្រមាថអង្គព្រះមហាក្សត្រ?» ដែលនឹងផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង១១ដល់ម៉ោង១២យប់ ខាងមុខនេះ។

កិច្ចពិភាក្សានេះ មាននឹងមានវាគ្មិនចូលរួមដូចជា៖

១៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌
២៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំផងដែរ៕