(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចសម្រួលភារកិច្ចលោក ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រួលភារកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជំនួសវិញ។

ខាងក្រោមនេះ ជាសេចក្ដីរបស់គណបក្សប្រជាជនកម្ពុជា៖