(ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ១គ្រឿង របស់បុរសម្នាក់ដោយសុវត្ថិភាព នៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាកសង់សេ១២៥ និងMSXប្រដាប់ដោយអាវុធខ្លីចំនួន២ដើម បានមកធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូរបស់គាត់១គ្រឿង ម៉ាកសង់ឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ តែក្រុមជនបង្កពុំបានបាញ់ឡើយ ទើបមិនបណ្ដាលឲ្យមានរបួស ខណៈម៉ូតូ១គ្រឿង ដែលក្រុមចោរប្លន់យកទៅនោះ ជនរងគ្រោះទើបតែខ្ចីពីអ្នកស្គាល់គ្នា មកជិះតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានត្រឹមតែមកដាក់ពាក្យ បណ្ដឹងនៅ ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយ អន្តរាគមន៍តែប៉ុណ្ណោះ៕