(មណ្ឌលគិរី)៖ រថយន្ដដឹកទំនិញធុនធំមួយគ្រឿង ប្រឡាប់ដោយខ្លួនឯង នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរស្លាប់ទាំងពីរនាក់។
លោកវរសេនីយ៍ឯក តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រថយន្ដដែលក្រឡាប់ដោយខ្លួនឯងនេះ ប្រភេទសន្តោងរ៉ឺម៉ក ក្បាលពណ៌ស រ៉ឺម៉កពណ៌ឈាមជ្រូក ពាក់ផ្លាកលេខក្បាល ភ្នំពេញ3B-9826 រ៉ឺម៉កក្រោយពាក់ផ្លាកលេខព្រះសីហនុ4A-2634។ បេីកបរដោយឈ្មោះ សយ ជុំ អាយុ៣៦ឆ្នាំ ទីកន្លែងកំណេីតភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម និងអ្នករួមដំណើរជាស្ដ្រីម្នាក់ទៀត ស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចជំនាញស្រុកពេជ្រាដា បានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕