(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង។

របៀបវារៈកិច្ចប្រជុំពិនិត្យ និងអនុម័ត៖
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខណ្ឌ​បឹងកេងកង អាណត្តិទី៣។
២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែមេសា ឆ្នាំ២០២៣ រ​បស់​រដ្ឋបាលខណ្ឌបឹងកេងកង។
៣. ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ បុគ្គលិក ប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៤. ពិនិត្យ និងអនុម័តពិន្ទុសូចនាករខណ្ឌបឹងកេងកង។
៥. បញ្ហាផ្សេងៗ។

កិច្ចប្រជុំសាមញ្ញលើកទី៤៦នេះ ក៏មានការចូលរួមពីលោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង៧ និងមន្ដ្រីពាក់ព័ន្ធ៕