(កណ្ដាល)៖ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាល និងចែកអាហារសម្រាប់ស្រាយបួសខែរ៉ម៉ាទន (RAMADAN) ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមនៅស្រុកស្អាង ខេត្តកណ្តាល។
លោក ឆាយ វណ្ណា បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខជាលំដាប់។
លោកបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។
ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ឱកាសដល់សមាគមមូស្លីមកម្ពុជាទាំងអស់អាចទទួលយកជំនួយពីសហគមន៍ឥស្លាមបរទេសបាន ក្នុងទិសដៅមនុស្សធម៌សម្បុរសធម៌ និងការអភិវឌ្ឍនានាក្នុងប្រទេសដោយគ្មានបញ្ហានោះទេ។
សូមជម្រាបថា អំណោយសម្រាប់ស្រាយបួសនេះជាជំនួយរបស់សមាគម SMG រួមមាន៖ មី១កេស ទឹកដោះ២កំប៉ុង ប្រេងឆា១ដប ស្ករស១គីឡូ ប្រេងឆា១ដប ទឹកត្រី១ដប និងទឹកស៉ីអ៉ីវ១ដប៕