(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បានផ្ដល់អំណោយមួយចំនួន មានជាសម្ភារៈនិងថវិកាជូនដល់ជនចាស់ជរាចំនួន៩នាក់ រស់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការប្រគល់អំណោយនេះធ្វើឡើងតាមរយៈអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត មានលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

អំណោយដែលទទួលបានក្នុងម្នាក់ទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកពិសា១កេស ក្រមា១ និងថវិកា៣០,០០០រៀល។

នៅពេលទទួលបានអំណោយហើយ ប្រជាពលរដ្ឋទាំង៩នាក់ខាងលើក៏បានថ្លែងអំណរអគុណចំពោះអាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅ និងភាពខ្វះខាតរបស់ពួកគាត់៕