(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ដោយទទួលការបានការអនុញ្ញាតពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន, លោកសាស្ត្រាចារ្យបណ្ឌិត ហ៉ី គឹមហុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំក្រុមហ៊ុនពិភពដីមាសគ្រុប ចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចទាំងទ្វេ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ប្រតិភូមានសមាសភាពជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រីចំនួន៣រូបរួមមាន៖
១៖ លោកសាស្ត្រាចារ្យបណ្ឌិត ហ៉ី គឹមហុង និងលោកស្រី សាន សុទ្ធាវិន
២៖ លោកបណ្ឌិត ថូ វុទ្ធី និងលោកជំទាវ ភន ភាវី
៣៖ លោកបណ្ឌិត ហៀង សុវណ្ណារិទ្ធិ និងលោកស្រី លាង ច័ន្ទសុខងីម