(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីខ្លឹមសារនៃយុទ្ធនាការ «ឆ្នាំទសនាកម្ពុជា ២០២៣» (Visit Cambodia Year 2023 Campaign) ក្រោមពាក្យស្លោក «គប់ថ្ងៃគឺជាអច្ឆរិយភាព» (Every day is a Wonder)។

យោងតាមសារាចររាជរដ្ឋាភិបាលលេខ០៣.សរ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ និងក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងអំពីខ្លឹមសារនៃនិមិត្តសញ្ញាយុទ្ធនាការ «ទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដូចខាងក្រោម៖