(កំពង់ឆ្នាំង)៖ មន្ទីរផែនការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនកសិកម្មឆ្នាំ២០២៣ មានចំនួន២៤០នាក់ និងផ្សព្វផ្សាយយុទ្ធនា ការប្រមូលទិន្នន័យជំរឿនកសិកម្មនៅកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាលររៀនសូត្ររយៈពេល៣ថ្ងៃកន្លងមក។

ពិធីខាងលើនេះបានធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ តំណាងលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការលោក ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត និងដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល សរុបជាង៤០០នាក់។

នៅក្នុងពិធីនេះលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត បានអានរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្ដុះ បណ្ដាលរយៈពេល៣ថ្ងៃដោយបានគូសបញ្ជាក់ថា សិក្ខាកាមដែលមកពី ៨ក្រុងស្រុកសរុបមានចំនួន២៤០នាក់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រយ៉ាងសកម្ម អំពីតួនាទីភារកិច្ចរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ក្នុងការងារជំរឿនកសិកម្ម ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ឆ្នាំង តាមផែនការដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានលទ្ធផលល្អ។

លោកប្រធានមន្ទីរផែនការខេត្ត បានលើកឡើងទៀតថា ផែនការជំរឿនកសិកម្មឆ្នាំ២០២៣នេះ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានរយៈពេល៣០ថ្ងៃ ដែលត្រូវធ្វើនៅគ្រប់មូលដ្ឋាន ក្រុងស្រុកទាំង៨ក្នុងនោះមានឃុំ សង្កាត់ចំនួន៧១និងភូមិចំនួ ន៥៦៩ភូមិផងដែរ គឺត្រូវធ្វើឲ្យបានទាន់ពេលវេលាទៅតាមផែនការកំណត់។

លោក អម សុភា ប្រធានគណៈកម្មការជំរឿនកសិកម្មខេត្តកំពង់ឆ្នាំង នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើនេះក៏បានផ្ដល់អនុសាសន៍មួយចំនួនអំពីផែនការជំរឿនកសិកម្ម ឆ្នាំ២០២៣ ដោយលោកបានបញ្ជាក់ថា ការធ្វើជំរឿនកសិកម្មពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ពីគ្រប់មូលដ្ឋាន សម្រាប់ដាក់ បញ្ចូលក្នុងផែនការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងខេត្តឲ្យមានការរីកចម្រើន។
ដូច្នេះមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចូលរួមគាំទ្រ និងសហការសម្រ បសម្រួលជាមួយប្រជាពលរដ្ឋជាគ្រួសារកសិកម្ម ដើម្បីពួកគាត់បានផ្ដល់ព័ត៌មានច្បាស់លាស់ជូនមន្ត្រីជំរឿនទទួ លបានទិន្នន័យពិត ប្រាកដច្បាស់លាស់ដើម្បីសម្រេចផែ នការជំរឿននេះបានដោយជោគជ័យ។

លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ នៅក្នុងពិធីបិទវគ្គនេះក៏បានផ្ដល់អនុសាសន៍ផងដែរថា មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនកសិកម្មដែលត្រូវចុះ ទៅធ្វើការងារជំរឿននៅតាមមូលដ្ឋាន ត្រូវយកចំណេះដឹងដែលបានបណ្ដុះបណ្ដាលរៀនសូត្រ ទៅអនុវត្តជាក់ស្ដែងឲ្យទទួលបានលទ្ធផលល្អ ការងារដែលត្រូវជំរឿននោះរួម មានគ្រួសារកសិកម្ម ដីកសិកម្ម កសិដ្ឋានសហគ្រាសកសិ កម្ម ទាំងអស់ដែលមាននៅគ្រប់មូលដ្ឋានត្រូវតែផ្តល់ព័ត៌មាន និងទិន្នន័យច្បាស់លាស់។

ចំពោះកសិដ្ឋាន និងសហគ្រាសធំៗដែលមិនសហការត្រូវទំនាក់ទំនងជាមួយលោកប្រធានមន្ទីរកសិកម្មខេត្ត ដើម្បីសហការអនុវត្តការងារជំរឿនកសិកម្មខាងលើនេះ ឲ្យបានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អតាមផែនការកំណត់៕