(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។

កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូត រួមមាន៖

* កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
* វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
* កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
* វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់អំណោយមួយចំនួនដូចជា៖ ភេសជ្ជៈចំនួន៣០កេស ទឹកសុទ្ធ៥០កេស នំអន្សមជ្រូក១ស្លឹក សាច់ជ្រូកស្រស់ ៦០គីឡូក្រាម បន្លែស្រស់៥០គីឡូក្រាម ម៉ាស់២០ប្រអប់ និងថវិកា៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំង៕