Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជើងហោះហើរជាច្រើននៅតៃវ៉ាន់ ត្រូវបានលុបចោល ដោយសារការគំរាមកំហែងពីព្យុះទីហ្វុងដ៏កាចសាហាវ

08-07-2016 11:11

(តៃប៉ិ)៖ ជើងហោះហើរប្រមាណ ១៨ រវាងទីក្រុងហុងកុង និងកោះតៃវ៉ាន់ ត្រូវបានលុបចោល នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដោយសារតែមានការគំរាមកំហែងពីព្យុះទីហ្វុងដ៏សាហាវមួយមានឈ្មោះថា «Nepartak» នឹង​បោកបក់មកកាន់កោះតៃវ៉ាន់ក្នុងល្បឿនខ្យល់ ២៦៣គីឡូម៉ែត្រក្នុងមួយម៉ោង។

នេះបើតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួ នៅថ្ងៃទី០៧ ខែកក្កដានេះ បានឲ្យដឹងថា ជើងហោះហើរជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងលុបចោល ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានប្រកាសថា ជើងហោះហើរ នឹងរងផលប៉ះពាល់ដោយព្យុះ។

ក្រុមហ៊ុនអាកាសចរណ៍បានលើកឡើងថា ជើងហោះហើរអាចនឹងមានការប្រែប្រួល អាស្រ័យលើស្ថានភាពនៃព្យុះ។ មានមនុស្សជាង ៣០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាព នៃកោះ Green និងកោះ Orchid របស់តៃវ៉ាន់ ចាប់តាំងពីថ្ងៃអង្គារដោយសារមានព្យុះតិចៗ ខណៈវាត្រូវបានគេរំពឹងថា នឹងវាយប្រហារលើកោះតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីក្រសួងការពារជាតិកោះតៃវ៉ាន់ បានលើកឡើងថា មានកងកម្លាំងទាហានប្រមាណ ៣៥០០០នាក់ ត្រូវបានដាក់ពង្រាយ៕