Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសល្មោភកាមម្នាក់ រត់គេចខ្លួនបាត់ស្រមោល ក្រោយពេលចាប់រំលោបក្មេងស្រីម្នាក់ បានសម្រេច១ដង នៅស្រុកក្រគរ

08-07-2016 11:09

(ពោធិ៍សាត់)៖ បុរសល្មោភកាមម្នាក់ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលចាប់រំលោពក្មេងស្រីម្នាក់បានសម្រេច១ដង នៅលើផ្ទះខ្ទម ក្នុងព្រៃដាច់ស្រយាល ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី០៨ ខែមិថុនានេះថា បុរសល្មោភកាមដែល ចាប់រំលោបក្មេងស្រីនោះ មានឈ្មោះ ឯល ទាំ អាយុ៣២ឆ្នាំ  ជាជនជាតិខ្មែរឥស្លាម ស្នាក់នៅចំណុចអូរភ្លោះ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ហ.ស អាយុ១៦ឆ្នាំ ជាជនជាតិខ្មែរឥស្លាមដូចគ្នា មុខរបរធ្វើស្រែ កម្រិតវប្បធម៌ថ្នាក់ទី៤ថ្មី មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនល្មើសចាប់លោភ កាលពីវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។

លោកអធិការបានបន្តថា បើតាមការបំភ្លឺពីក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោងប្រហែល ៨៖១០នាទីយប់ ថ្ងៃខែកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ឯល ទាំ បាននិយាយមកកាត់ខ្លួនថា «បងស្រលាញ់អូន! បងនឹងយកអូនធ្វើប្រពន្ធ» និយាយរួចជនសង្ស័យឈ្មោះ ឯល ទាំ ក៏បានចាប់សម្រាតខោ ដោយដៃចាប់រឹបខ្លួនក្មេងស្រីរងគ្រោះជាប់ រួចនិយាយថា «កុំរើ កុំស្រែក ប្រយ័ត្នងាប់» រហូតរំលោភ បានសម្រេច១ដង។

ក្រោយពេលកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ហើយក្មេងស្រីរងគ្រោះបានប្តឹង សមត្ថកិច្ចឲ្យជួយរងយុត្តិធម៌។ បើតាមការបំភ្លឺពីក្មេងស្រីរងគ្រោះខាងលើ យើងមិនទាន់ដឹងថា ជារឿងត្រូវរូវគ្នា ឬយ៉ាងណានោះទេ៕