(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។ មុនចូលកាន់តំណែងនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាស្នងការនគរបាលខេត្តព្រៃវែង៕