(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ មរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចំនួន ៣រូប ។ នេះបើតាមព្រះរាជក្រឹត្យដែល Fresh News ទទួលបាន។

មន្ត្រីជាន់ខ្ពស់ ៣រូបដែលត្រូវបានតែងតាំងនេះរួមមាន៖

១៖ លោក ឈួរ សុបញ្ញា ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

២៖ លោក ស៉ឹម សុធន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

៣៖ លោក នាង កែវសុវណ្ណ ជាអនុរដ្ឋលេខាធិកា។

ព្រះរាជក្រឹត្យនេះបានធ្វើឡើងបន្ទាប់ពីមាន សេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា៕