Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ បានដឹកនាំគណៈប្រតិភូ ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​បញ្ចប់ទស្សកិច្ច​នៅ​ប្រទេស​ចិន​ ៤ថ្ងៃ

08-07-2016 10:04

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅម៉ោង១១៖១៥នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ទី០៧ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាទ្វេភាគីជាមួយ លោក អ៊ី ចឹងសឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, ជួបពិភាក្សាជាមួយ ប្រធានធនាគារចិន និងបានអញ្ជើញទស្សនាសារមន្ទីវប្បធម៌ និងប្រវត្តិសាស្រ្ត នៃសភាប្រឹក្សានយោបាយប្រជាជនចិនផងដែរ។

ពិសេសជាងនេះទៅទៀតនោះ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជាសិក្សា នៅប្រទេសចិនចំនួន៦០រូប នៅស្ថានអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕