(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ត្រូវបានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង ដោយគ្មានការកែប្រែ បន្ទាប់ពីបើកកិច្ចប្រជុំពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់នេះ នៅវិមានសន្តិភាពនាព្រឹកថ្ងៃនេះ។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានពិភាក្សាទៅសេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសេចក្តីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩។
ដោយនៅពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង៕