(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មាន​ប្រជា​ប្រិយ​ភាព​របស់កម្ពុជា បានគូសរំលេចថា ការពង្រឹងសមត្ថភាពព្យាបាលជំងឺប្រជា​ព​ល​រដ្ឋ គឺជារឿងមួយចាំបាច់ហើយ ប៉ុន្តែការបង្ការកុំឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ ក៏ជាកិច្ចការ​ដែល​ត្រូវយកចិត្តទុកដាក់ខ្ពស់​ផងដែរ។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការកុំឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់ទស្សនទានឱ្យយកចិត្តទុកដាក់ទៅលើរឿង៣ជាសំខាន់។ រឿងទាំង៣នោះរួមមាន៖

១៖ ផ្សព្វផ្សាយអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ ដល់សាធារណជន
២៖ អនុវត្តច្បាប់ឱ្យបានតឹងរឹងក្នុងការគ្រប់គ្រងគុណភាពនៃគ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវនានា
៣៖ គ្រូពេទ្យត្រូវចូលរួមពង្រឹងសមត្ថភាពការព្យាបាល និងការផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕