Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះ​ក្នុងគ្រួសារ​ ប្អូនថ្លៃ​ កាប់​បងថ្លៃ​ ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់​ នៅ​ស្រុក​ក្រគរ​

08-07-2016 09:30

(ពោធិ៍សាត់)​៖ បុរសម្នាក់ត្រូវជាបងថ្លៃ ត្រូវជនដៃដល់ជាប្អូនថ្លៃ កាប់១ពូថៅចំក្បាល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង​ ៨​ និង​ ១៥នាទីយប់​ ថ្ងៃទី​៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​ នៅចំណុចផ្ទះជនរងគ្រោះ​ និង ជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញ​ ឃុំបឹងកន្ទួត​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ។​

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា​ បុរសរងគ្រោះ​ ដែលត្រូវប្អូនថ្លៃកាប់១ពូថៅនោះ​ មានឈ្មោះ​ ឃុត ឃាង​ ភេទប្រុស អាយុ​ ៥០ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ​ ។ រីឯជនដៃដល់ជាប្អូនថ្លៃនោះ មានឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។

​ លោកអធិការបានបន្តថា ជនរងគ្រោះ និង ជនដៃដល់ជាបងប្អូនថ្លៃ ដោយប្រពន្ធ និង ប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា ។ លោកអធិការបានបន្តទៀតថា ករណីឃាដកម្មដែល ឈានដល់កាប់ ១ពូថៅចំក្បាលពីក្រោយ បណ្តាលឲ្យស្លាប់បងថ្លៃនេះ បណ្តាលមកពីទំនាស់ក្នុងគ្រួសារបន្តិចបន្ទួចទើបឈានដល់យកខ្លាំងរៀងៗខ្លួន ។ ក្រោយពេលកើតហេតុជនដៃដល់ បានរត់គេចខ្លួនបាត់ ហើយសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃណី ៕