(ភ្នំពេញ)៖ កម្លាំនគរបាលខណ្ឌសែនសុន ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីកាប់បុរសម្នាក់នឹងកាំបិតប័ុងតោ បណ្ដាលឱ្យដាច់ម្រាមដៃអស់៤ ដោយសារតែកើតទំនាស់ ក្រោយពេលស្រវឹងស្រា។
ហេតុការណ៍អំពើហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅមុខផ្ទះជួល ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន។
លោក ម៉ក់ ហុង បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ សំនៀង ស្រស់ អាយុ២២ឆ្នាំ មុខរបរជាងពិដានបន្ទាប់ពីកើតហេតុសមត្ថកិច្ចរបស់លោក ដកហូតបានកាំបិតប័ុងតោមួយ។
រីឯជនរងគ្រោះឈ្មោះ មាន វាសនា អាយុ២៤ឆ្នាំ រងរបួសដាច់ម្រាមដៃអស់៤ម្រាម។
បច្ចប្បន្នជនសង្ស័យត្រូវ បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕