(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់មនុស្ស១២នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និងមុខសញ្ញាប្រើប្រាស់៦នាក់ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.៣៧ក្រាម, ១កញ្ចប់ធំ និង៦កញ្ចប់តូច និងថ្នាំមេតំហ្វេតាមីន (wy) ៦គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួននៅ ខេត្តកណ្ដាលបង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, ខេត្តកំពតបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ខេត្តតាកែវបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ និងខេត្តបន្ទាយមានជ័យបង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់៕