(ភ្នំពេញ)៖ វគ្គសិក្សាថ្មី «ជំនាញថតរូប» ជំនាន់ទី២ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (Fresh News Training Center-FTC) នឹងបិទការចុះឈ្មោះទទួលសិស្ស នៅដំណាច់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ បន្ទាប់ពីទទួលបានសិស្សជិតគ្រប់ចំនួនកំណត់។ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ ក៏សូមរូសរាន់ចុះឈ្មោះឱ្យបានទាន់ពេលវេលា។
ការសិក្សាលើជំនាញថតរូបនេះ មានរយៈពេល៣ខែ ដោយសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង២ ដល់ម៉ោង៤រសៀល ដោយចាប់ផ្តើមចូលរៀនពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ តទៅ ហើយបណ្តុះបណ្តាលផ្ទាល់ដោយ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ។
វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន នឹងបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smartphone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផ្សេងៗផងដែរ។
លោក ហេង ស៊ីនិត្យ បានបញ្ជាក់ថា ការថតរូបបានក្លាយទៅជារឿងចាំបាច់មួយ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ នាសម័យទំនើបនេះ។ រូបដែលត្រឹមត្រូវ ប្រកបដោយគុណភាព នឹងបង្កើនតម្លៃបន្ថែម មានអត្ថន័យ ហើយទទួលបានការចាប់អារម្មណ៍ខ្ពស់។
«ក្នុងការប្រកបអាជីវកម្មដូចគ្នា ការផ្សព្វផ្សាយរូបថតដែលគ្មានគុណភាព ឬថតមិនបានល្អ គឺយើងមិនអាចទៅប្រកួតប្រជែងជាមួយនឹងគេ ដែលប្រើប្រាស់រូបថតប្រកបដោយជំនាញបានទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់គ្រូបណ្តុះបណ្តាល។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕
សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/raksmeythanfn
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikfn