(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបលោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
តាមរយៈគម្រោង នេះភាគីជប៉ុននឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿង ដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
ការចូលរួមរបស់ប្រទេសជប៉ុនលើវិស័យបរិស្ថាន និងចូលរួមអនុវត្ត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹង នេះឆ្លុះបញ្ចាំងពីភាពជាដៃគូរក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឱ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា៕