(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង និងលោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរងទទួលដឹកនាំការងារ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងមន្រ្តីនៃការិយាល័យប្រឆាំងបទល្មើសសេដ្ធកិច្ចសរុប២៦នាក់។
ក្នុងពិធីនេះ ក៏មានការចូលរួម ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និងលោក វរសេនីយ៍ឯក ឃឹម សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ មន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងមន្រ្តីនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចជាច្រើនរូប៕