(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណ នៃការយោគយល់គ្នារវាងភាគីទាំងពីរ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានស្នើកម្ពុជា ជួយជំរុញវិស័យ ហាឡាល របស់ម៉ាឡេស៊ីបន្ថែមទៀត។
លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានថ្លែងដូចនេះថា «ការពិភាក្សារបស់យើងពាក់ព័ន្ធបញ្ហាទូលំទូលាយ ព្រមទាំងពាណិជ្ជកម្ម កាវិនិយោគ ដែលជាអទិភាពរបស់យើងក្នុងទំនាក់ទំនងទ្វេភាគី ហើយនិងបញ្ហាព្រួយបារម្ភមួយចំនួនទៀតពាក់ព័ន្ធនិងបញ្ហាដែលសម្តេចតេជោ បានលើកឡើងអំពីបញ្ហាឧស្សាហកម្ម ហាឡាល ដែលម៉ាឡេស៊ី មានការអភិវឌ្ឍនោះ ហើយផ្តល់ឱកាសឱ្យម៉ាឡេស៊ី និងកម្ពុជា ប្រើប្រាស់វិស័យនេះ ដើម្បីលើកទឹកចិត្តនិងការសម្រួលក្នុងការនាំចេញ ទៅប្រទេសក្រៅដូចជា បច្ឆិមបូពា៍»។
ជាមួយគ្នានោះលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម ក៏បានកោតសរសើរកម្ពុជាពីការផលិតកម្មអង្ករ ដែលកម្ពុជាមានការសល់អង្គរច្រើន និងបានអះអាងថាការផលិតអង្ករនេះមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែកម្ពុជាអាចបង្កើននូវលទ្ធភាពផលិតអង្ករនេះបានច្រើនថែមទៀត។ តាមរយៈនេះលោកនឹងលើកទឹកចិត្តដល់អ្នកផលិតស្រូវ អង្ករ ម៉ាឡេស៊ី និងក្រុមហ៊ុនម៉ាឡេស៊ី នាំចូលស្រូវ អង្ករ ដើម្បីពិចារណាពីការនាំចូលអង្ករ និងស្វាយចន្ទីពីកម្ពុជាផងដែរ។
ជាមួយគ្នានោះតាមរយៈការលើកឡើងយ៉ាងជាក់ពីវិស័យសំខាន់ៗរបស់កម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន , លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម ក៏បានថ្លែងកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ដើម្បីអាចធានាបានថា រាល់បញ្ហាទាំងអស់នឹងអាចរួមគ្នាដើម្បីស្រាយឱ្យបានល្អ នឹងជាក់លាក់ ដូចទៅនឹងអ្វីដែលម៉ាឡេស៊ី និងកម្ពុជា បានឯកភាពគ្នានាពេលកន្លង ពាក់ព័ន្ធនឹងការកែច្នៃរឫស្សីរបស់កម្ពុជា ដើម្បីធ្វើការនាំចេញផងដែរ៕
</p