(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដើម្បីរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក វ៉ា ចំរើន ក្រុមប្រឹក្សាឃុំដងក្តា បានប្រាប់ឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាគណៈអធិបតីនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ ដើម្បីសម្ពោធសមិទ្ធផលមួយចំនួន មានដូចជា អាគាររង់ចាំនៅមណ្ឌល សុខភាពដងក្តា ផ្ទះគ្រូបង្រៀន និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ម៉ែត្រ ដែលឆ្លងកាត់ភូមិសូទិចកើតសូទិចកណ្ដាល និងសូទិចលិច ស្ថិតនៅក្នុងឃុំដងក្តា៕