(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៥.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៧ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣៖
* វៀតណាម ឆ្លងចំនួន ១១,៥២៧,២១០ (ស្លាប់ ៤៣,១៨៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៤៤,០៣៣នាក់ (ស្លាប់ ១៦០,៩៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៤៧,០៤០នាក់ (ស្លាប់ ៣៦,៩៧២នាក់)
* ថៃ ឆ្លងចំនួន ៤,៧២៨,៤៨២នាក់ (ស្លាប់ ៣៣,៩២៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៨០,១៩៩នាក់ (ស្លាប់ ៦៦,៣២២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,២៥៥,៨១២នាក់ (ស្លាប់ ១,៧២២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៤,០៧៣នាក់ (ស្លាប់ ១៩,៤៩០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨០,៧៩០នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,០៣៣នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៧២៣នាក់ (ស្លាប់ ៣,០៥៦នាក់)៕