(ព្រះសីហនុ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១ ៖៣៦នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថាមានករណី មនុស្សឃាត កើតឡើង នៅចំណុចបន្ទប់លេខ១០ ជាន់ទី៣A នៃអគារក្រុមហ៊ុន ឡានគួយហ្វាំង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ TONSRI SAKNARONG ភេទប្រុស ជនជាតិថៃ កើតថ្ងៃទី24-12-1983 កាន់លិខិតឆ្លងដែនលេខ ADO 541328 ជាបុគ្គលិក ស្នាក់នៅបន្ទប់១០ ជាន់ទី៣A នៃក្រុមហ៊ុន ឡានគួយហ្វាំង។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង និងកម្លាំងជំនាញនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវ។
ជាលទ្ធផលសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យម្នាក់ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។
ជនសង្ស័យឈ្មោះ Wachirawit Kongthong ភេទប្រុស ជនជាតិថៃ ថ្ងៃ.ខែ.ឆ្នាំកំណើត ១១-ឧសភា-២០០១ មានស្រុកកំណើតនៅខេត្តសុគថៃ ប្រទេសថៃ ស្នាក់នៅបន្ទប់លេខ១០ ជាន់ទី៣A នៃអគារក្រុមហ៊ុន ឡានគួយហ្វាំង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
មូលហេតុ៖ មានទំនាស់ពាក្យសំដីនឹងគ្នា ហើយឈ្មោះ Wachirawit Kongthong បានប្រើកូនកាំបិត ចាក់ឈ្មោះ TONSRI SAKNARONG បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តនៅកន្លែងកើតហេតុ៕