(ភ្នំពេញ)៖ លោកស្រី ឆាត់ គឹមហូវ ព្រមទាំងក្រុមគ្រួសារ នៃសពរបស់លោក ឡាយ ខែក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និង ឯកឧត្តម លោក លោកជំទាវ លោកឧញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិតិ្តយសជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខរបស់ដល់ក្រុមគ្រួសាររបស់លោក ឡាយ ខែក ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
លោកស្រីសូមថ្លែងអំណរគុណ និងជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកឧញ៉ា លោក លោកស្រី និងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីនាងខ្ញុំ និងក្រុមគ្រួសារ៕