(កណ្ដាល)៖ លោក អ៊ាវ ចំរើន ប្រធានក្រុមការងាររួមជាមួយលោកអនុប្រធានក្រុមការងារចុះជួយឃុំកោះខ្សាច់ទន្លា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ចូលរួមជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំចំនួន ១២៤រូប។
សមាសភាពចូលរួមថ្នាក់មូលដ្ឋានរួមមាន៖ លោក សេន ស៊ុបផាអ៉ី អភិបាលរងស្រុកស្អាង, លោក អុិត ហុង សមាជិកក្រុមប្រឹក្សាស្រុក, លោកស្រី ណើប ញ៉ ប្រធានគណបក្សឃុំកោះខ្សាច់ទន្លាក្រុមប្រឹក្សាឃុំ, លោកគ្រូនាយកសាលារៀនក្នុងឃុំ, លោកមេភូមិទាំង ០៨ភូមិ និងសមាជិកគណបក្សប្រជាជនកម្ពុជាទើបប្រកាសបញ្ចូលថ្មីចំនួន១២៤នាក់ ស្រី៤៨នាក់។
ក្នុងពិធីនេះ លោក អ៊ាវ ចំរើន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ បានស្តារប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនជាហូហែរ។
លោកថា សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ និងកំពុងធ្វើបន្តដូចជា៖
* ទី១៖ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍
* ទី២៖ ការកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ
* ទី៣៖ គោលនយោបាយឈ្នះ-ឈ្នះ
* ទី៤៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់គ្រប់ទីកន្លែងតាមបណ្តាខេត្ត-ក្រុង
* ទី៥៖ ធ្វើឲ្យប្រសើរឡើងនូវវិស័យអប់រំ ដើម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក
* ទី៦៖ ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ
* ទី៧៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោក អ៊ាវ ចំរើន បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ។
លោកបន្ដថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចំហជានិច្ចក្នុងការទទួលយកការសម្រេចចិត្ត របស់សមាជិក-សមាជិកាថ្មី សមាជិកអតីតគណបក្សដទៃ ដែលស្ម័គ្រចិត្តមកចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្ត មកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមើលឃើញ ជាក់ស្តែងអំពីការដឹកនាំដ៏ល្អ របសគណបក្សប្រជាជនកម្ពុជា ឃើញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា បើពុំមានគណបក្សប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។
លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខ ដល់សង្គមជាតិ។
លោកបញ្ជាក់ថា ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក តែងតែមានមុខមន្ត្រីគណបក្សប្រជាជន ដើម្បីជួយដោះស្រាយជានិច្ច គឺមិនសន្យាចោលដូចគេនោះទេ។
លោកក៏បានបញ្ជាក់ជូនសមាជិក-សមាជិកាឲ្យបានយល់ និងដឹងអំពីប្រវត្តិរបស់គណកប្សប្រជាជនកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយ និងពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតដល់បច្ចុប្បន្ន៕