(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលលេខ៥៣ ក្នុងការលើកកំពស់សមត្ថភាពប្រយុទ្ធ និងធានាបានការប្រយុទ្ធខ្ពស់ដល់យោធិន លោកមេបញ្ជាការ បានអនុវត្តជាប្រចាំក្នុងការហ្វឹកហ្វឺនដល់បណ្តាកងឯកភាពចំណុះកងពលលេខ៥៣។
ជាក់ស្ដែង ថ្ងៃសៅរ៍ទី២៥ ខែមីនា ឆ្នាំ២០២៣ លោកមេបញ្ជាការកងពល បានចាត់តាំងលោកវរសេនីយ៍ឯក ម៉ិច សុវណ្ណតារា មេបញ្ជាការរង កងពលតូចលេខ៥៣ ដឹកនាំក្រុមការងាររបស់ កងពលតូចលេខ៥៣ អញ្ជេីញចុះត្រួតពិនិត្យលំហាត់យុទ្ធដំណេីរទ័ព នៅទីបញ្ជាការ វរសេនាតូចលេខ៥៣៣កងពលលេខ៥៣ដើម្បីហ្វឹកហាត់ ឲ្យមានសមត្ថភាពប្រយុទ្ធមានប្រសិទ្ធិភាពខ្ពស់ដល់យោធិន៕