(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួល និងបញ្ចូលសមាជិកថ្មី ចំនួន២៩២នាក់ មកពីនៅឃុំលោកយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច ក្នុងនោះរួមមកអតីតគណបក្ស CNRP និងគណបក្សភ្លើងទៀតមួយចំនួន ។
លោកអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនខេត្តកំពង់ស្ពឺ សូមស្វាគមន៍ចំពោះសមាជិកថ្មីដែលទើបដល់អាយុ ចូលជាសមាជិកគណបក្សប្រជាជន និងគមន៍ចំពោះ អតីតបងប្អូនរបស់គណបក្សផ្សេងៗដែលគាត់ជឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសជឿលើការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ដោយឡែកគឺយើងសូមស្វាគមន៍ការវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់អតីតខាងលើ។
ពួកគាត់ បានមើលឃើញថាមានតែគណបក្សប្រជាជនតែមួយគត់ដែល មានសមត្ថភាពលទ្ធភាពគ្រប់យ៉ាងនៅក្នុងការដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕