(កំពត)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ មានជនជាតិបរទេស២នាក់ ត្រូវបានគេដឹងថា បានស្លាប់នៅវេលាម៉ោងប្រមាណ៣ និង ៣០នាទី រសៀលដូចគ្នា ដែលម្នាក់ជាជនជាតិអង់គ្លេស ដេកស្លាប់ក្នុងហាងជួលរបស់ខ្លួន ចំណុចខាងត្បូងសួនច្បារ ខាងកើតផ្សារក្រណាត់ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត ឯម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។
តាមមន្ត្រីនគរបាល ដែលចុះធ្វើកោសល្យវិច្ច័យ បានប្រាប់ឱ្យដឹងថាកម្លាំងនគរបាលជំនាញខេត្ត និងក្រុង កំពុងធ្វើកោសល្យវិច្ច័យ លើសាកសពជនជាតិអង់គ្លេសម្នាក់ ជាដំបូង ដែលមានឈ្មោះJONES MATTHEW DAVID NEVIL ភេទប្រុស អាយុ៣៩ឆ្នាំ។
ជនរងគ្រោះម្នាក់ទៀត ដែលបានស្លាប់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀលនោះ មិនទាន់បានទៅធ្វើកោសល្យវិច្ច័យនៅឡើយទេ ហើយក៏មិនទាន់បានស្គាល់ឈ្មោះ និងសញ្ជាតិណាឡើយ៕