(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្នុងភូមិ៣ ដែលមានចំនួន៧៨៨ក្បាលដី។
លោកបានថ្លែងថា មុននិងឈានដល់ធ្វើពិធីប្រគល់ វិញ្ញាបនបត្រសម្គល់ម្ចាស់អចលនវត្ថុ រឺប័ណ្ណកម្មសិទ្ធិ លើការចុះបញ្ជីដីធ្លីមានលក្ខណះ ជាប្រព័ន្ធ ក្នុងភូមិ៣នេះ មាន៥ដំណាក់កាលនិង ៥យ៉ាង ទើបអាចចេញប្លង់រឹងជូនប្រជាពលរដ្ឋ៖
ទី១/ត្រៀមរៀបចំ គឺជាការកំណត់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មាធិការរដ្ឋបាលជូនដំណឹងកិច្ចប្រជុំនឹងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ។
ទី២/ប្រតិបត្តិការបច្ចេកទេស ចុះវាស់វែងនិងធ្វើការវិនិច្ឆ័យ
ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។
៣/បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ ថ្ងៃដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះនិង ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានដំណីរការខុសឆ្គង។
ផុតរយៈពេលកំណត់នៃការចុះផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់បន្តបានទៀតឡើយ សូមបញ្ជាក់ផងដែរថាពេលកំពុងប្រារព្ធធ្វើពិធីបិទសាយនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល ១៥ថ្ងៃនេះទុកឲ្យបងប្អូនពិនិត្យនិងតែតម្រូវ។
៤/សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ពីលទ្ធផលនៃការបិទផ្សារជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មាធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនទាន់មានទំនាស់។
៥/ចុះបញ្ជីចេញប័ណ្ណនិងចែកប័ណ្ណជូនម្ចាស់ដីបានហើយ ។
លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តទៀតថា ម្ចាស់អចលនវត្ថុ រឺប័ណ្ណកម្មសិទ្ធិដែលមាននៅក្នុងក្បាលដី៧៨៨ក្បាលដីនោះត្រូវរូតរះមកទទួលយកវិញ្ញាបនបត្រសម្គល់ម្ចាស់អចលនវត្ថុ រឺប័ណ្ណកម្មសិទ្ធិនេះ នៅក្នុងវត្តសមាធិផលស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ពីលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៣ ដែលមានរយៈពេល៧ថ្ងៃ ប្រសិនបងប្អូនប្រជាពលរដ្ឋណា ពុំទាន់មានពេលវេលា មកទទួលយក ផុតកំណត់ សូមធ្វើការទំនាក់នំនង មកមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីមកយកប័ណ្ណកម្មសិទ្ធិនេះ។
ពិធីចែកប័ណ្ណកម្មសិទ្ធិនេះ មានអ្នកចូលរួម លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោកយ៉ាន់សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ស្នងការរងខេត្ត យោធា អាជ្ញាធរ សង្កាត់ ភូមិ ម្ចាស់ដីជាង១០០នាក់។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋរស់នៅភូមិ៣ មានក្បាលដីសរុបមាចំនួន៩៥៥ក្បាលដី ក្នុងនោះមានតែដីលំនៅដ្ឋានទេ តែ ដីកសិកម្ម ដីអាងទឹក ដីវត្ត ដីទំនាស់ និងដីគ្មានទិន្នន័យគ្មាន។
លោកថា ប័ណ្ណកម្មសិទ្ធិនេះវាមានប្រយោជន៍ណាស់សំរាប់ម្ចាស់ដីធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍន៍ដីនិងបើកអាជីវកម្មបាន។ ប័ណ្ណកម្មសិទ្ធិនេះអាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ដើម្បីពង្រីកមុខរបរឬអាជីវកម្មបន្ថែមទៀតបាន មានប័ណ្ណកម្មសិទ្ធិនេះក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះវាងាយស្រួលចំពោះការផ្ទេរអចលនវត្ថុដើម្បីធានានូវសិទ្ធិស្របច្បាប់រាល់ការផ្លាស់ប្ដូរនិងផ្ទេរសិទ្ធិ ត្រូវធ្វើការចុះបញ្ជីបន្តនៅការិយាល័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងភូមិបាល ស្រុក ក្រុងជាដើម៕